អាជ្ញាបណ្ណ រង្គសាលឌីស្កូតែក

ឯកសារដែលភ្ជាប់មកជាមួយនឹងការស្នើសុំអាជ្ញាបណ្ណមានដូចខាងក្រោម៖

អាជ្ញាបណ្ណថ្មី

  • ១. លិខិតអនុញ្ញាតដាក់ទីតាំងប្រកបអាជីវកម្មចេញដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (០១ច្បាប់) *
  • ២. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកស្នើសុំ (០១ច្បាប់) *
  • ៣. វិញ្ញាបនបត្រ (លក្ខន្តិកៈ) ឬលិខិតបញ្ជាក់ពីការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មចេញដោយក្រសួង ឬមន្ទីរពាណិជ្ជកម្ម រាជធានី ខេត្ត (០១ច្បាប់) *
  • ៤. លិខិតបញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងអគ្គីភ័យ ចេញដោយការិយាល័យអគ្គីភ័យនៃស្នងការនគរបាលរាជធានី ខេត្ត (០១ច្បាប់) *
  • ៥. អ្នកគ្រប់គ្រងត្រូវមានសញ្ញាប័ត្រកម្រិតឧត្តមសិក្សា ការសិក្សាមុខជំនាញបដិសណ្ឋារកិច្ច ឬគ្រប់គ្រងទេសចរណ៍ ឬសញ្ញាបត្រសមមូល (ឬខ្ពស់ជាងនេះ) (០១ច្បាប់) *
  • ៦. បុគ្គលិកបម្រើការត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមុខជំនាញបដិសណ្ឋារកិច្ច ឬគ្រប់គ្រងទេសចរណ៍ ដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍យ៉ាងតិច (៣០%នៃចំនួនបុគ្គលិកសរុប) (០១ច្បាប់) *
  • ៧. កិច្ចសន្យាគោរពអនុវត្តច្បាប់ស្តីពីទេសចរណ៍ និងច្បាប់នានារបស់រដ្ឋ (០១ច្បាប់) *
  • ៨. បង្កាន់ដៃបង់ប្រាក់ (០១ច្បាប់) *
  • ៩. រូបថត (៤x៦) ( របស់អ្នកគ្រប់គ្រង) *

អាជ្ញាបណ្ណបន្ត

  • ១. លិខិតអនុញ្ញាតដាក់ទីតាំងប្រកបអាជីវកម្មចេញដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (០១ច្បាប់) *
  • ២. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកស្នើសុំ (០១ច្បាប់) *
  • ៣. កិច្ចសន្យាគោរពអនុវត្តច្បាប់ស្តីពីទេសចរណ៍ និងច្បាប់នានារបស់រដ្ឋ (០១ច្បាប់) *
  • ៤. បង្កាន់ដៃបង់ប្រាក់ (០១ច្បាប់) *
  • ៥. អាជ្ញាបណ្ណទេសចរណ៍ច្បាប់ដើម ឬទុតិយតាត្រាក្រហម (០១ច្បាប់) *
  • ៦. ប័ណ្ណពន្ធប៉ាតង់ (០១ច្បាប់) *
  • ៧. រូបថត (៤x៦) ( របស់អ្នកគ្រប់គ្រង) *

ចូលប្រព័ន្ធ