ដីឡូតិ៍៣A ផ្លូវលេខ១៦៩, សង្កាត់វាលវង់, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា (855) 12 999 031 info@cambodiatourismindustry.org

អាជ្ញាបណ្ណ : ខារ៉ាអូខេ

ឯកសារដែលភ្ជាប់មកជាមួយនឹងការស្នើសុំអាជ្ញាបណ្ណមានដូចខាងក្រោម៖
អាជ្ញាបណ្ណ ថ្មី
1. លិខិតអនុញ្ញាតដាក់ទីតាំងប្រកបអាជីវកម្មចេញដោយ រដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (០១ច្បាប់)
2. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកស្នើសុំ (០១ច្បាប់)
3. វិញ្ញាបនបត្រ (លក្ខន្តិកៈ) ឬលិខិតបញ្ជាក់ពីការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (០១ច្បាប់)
4. លិខិតបញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងអគ្គីភ័យ ចេញដោយការិយាល័យអគ្គីភ័យនៃស្នងការនគរបាលរាជធានី ខេត្ត (០១ច្បាប់)
5. អ្នកគ្រប់គ្រងត្រូវមានសញ្ញាប័ត្រកម្រិតឧត្តមសិក្សា ការសិក្សាមុខជំនាញបដិសណ្ឋារកិច្ច ឬគ្រប់គ្រងទេសចរណ៍ ឬសញ្ញាបត្រសមមូល (ឬខ្ពស់ជាងនេះ) (០១ច្បាប់)
6. បុគ្គលិកបម្រើការត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សា មុខជំនាញបដិសណ្ឋារកិច្ច ឬគ្រប់គ្រងទេសចរណ៍ ដែលទទួល ស្គាល់ដោយក្រសួងទេសចរណ៍យ៉ាងតិច (៣០%នៃចំនួនបុគ្គលិកសរុប) (០១ច្បាប់)
7. កិច្ចសន្យាគោរពអនុវត្តច្បាប់ស្តីពីទេសចរណ៍ និងច្បាប់នានារបស់រដ្ឋ (០១ច្បាប់)
8. រូបថត (៤x៦) (របស់អ្នកគ្រប់គ្រង)
9. បង្កាន់ដៃបង់ប្រាក់ (០១ច្បាប់)
អាជ្ញាបណ្ណ បន្ត
1. លិខិតអនុញ្ញាតដាក់ទីតាំងប្រកបអាជីវកម្មចេញដោយ រដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (០១ច្បាប់)
2. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកស្នើសុំ (០១ច្បាប់)
3. កិច្ចសន្យាគោរពអនុវត្តច្បាប់ស្តីពីទេសចរណ៍ និងច្បាប់នានារបស់រដ្ឋ (០១ច្បាប់)
4. រូបថត (៤x៦) (របស់អ្នកគ្រប់គ្រង)
5. បង្កាន់ដៃបង់ប្រាក់ (០១ច្បាប់)
6. អាជ្ញាបណ្ណទេសចរណ៍ច្បាប់ដើម ឬទុតិយតាត្រាក្រហម (០១ច្បាប់)
7. បណ្ណពន្ធប៉ាតង់ (០១ច្បាប់)